ព្រះត្រៃបិដក ភាគ ៣២

 ​[​២៧៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុ​សម្ផ័​ស្ស​ ​(​រូបារម្មណ៍​ដែល​ប៉ះពាល់​ដោយ​ចក្ខុ​)​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​សោ​ត​សម្ផ័​ស្ស​។​បេ​។​ ​ឃាន​សម្ផ័​ស្ស​.​.​.​ ​ជិវ្ហា​សម្ផ័​ស្ស​.​.​.​ ​កា​យស​ម្ផ័ស្ស​.​.​.​ ​មនោ​សម្ផ័​ស្ស​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​។​
 ​[​២៧៥​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ចំពោះ​ចក្ខុ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ចំពោះ​សោ​ត​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ចំពោះ​ឃាន​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ចំពោះ​ជិវ្ហា​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ចំពោះ​កា​យស​ម្ផ័ស្ស​ផង​ ​នឿយណាយ​ចំពោះ​មនោ​សម្ផ័​ស្ស​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ធុញទ្រាន់​។​បេ​។​ ​ចប់​សូត្រ​ទី៤​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636849188461948692
ទៅកាន់ទំព័រ៖