ព្រះត្រៃបិដក ភាគ ៣២
[២៧៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបសញ្ញា (សេចក្តីសំគាល់ក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... សទ្ទសញ្ញា... គន្ធសញ្ញា... រសសញ្ញា... ផោដ្ឋព្វសញ្ញា... ធម្មសញ្ញា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ...។
[២៧៩] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះរូបសញ្ញាផង នឿយណាយចំពោះសទ្ទសញ្ញាផង នឿយណាយចំពោះគន្ធសញ្ញាផង នឿយណាយចំពោះរសសញ្ញាផង នឿយណាយចំពោះផោដ្ឋព្វសញ្ញាផង នឿយណាយចំពោះធម្មសញ្ញាផង។បេ។ ចប់សូត្រទី៦។
[២៨០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបសញ្ចេតនា (សេចក្តីគិតក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... សទ្ទសញ្ចេតនា... គន្ធសញ្ចេតនា... រសសញ្ចេតនា... ផោដ្ឋព្វសញ្ចេតនា... ធម្មសញ្ចេតនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ...។
ID: 636849188940636072
ទៅកាន់ទំព័រ៖