ព្រះត្រៃបិដក ភាគ ៣២

 ​[​២៨១​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ចំពោះ​រូប​សញ្ចេតនា​ផង​ ​នឿយណាយ​ចំពោះ​សទ្ទ​សញ្ចេតនា​ផង​ ​នឿយណាយ​ចំពោះ​គន្ធ​សញ្ចេតនា​ផង​ ​នឿយណាយ​ចំពោះ​រស​សញ្ចេតនា​ផង​ ​នឿយណាយ​ចំពោះ​ផោដ្ឋព្វ​សញ្ចេតនា​ផង​ ​នឿយណាយ​ចំពោះ​ធម្ម​សញ្ចេតនា​ផង​។​បេ​។​ ​ចប់​សូត្រ​ទី៧​។​
 ​[​២៨២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​តណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​រូប​)​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​សទ្ទ​តណ្ហា​.​.​.​ ​គន្ធ​តណ្ហា​.​.​.​ ​រស​តណ្ហា​.​.​.​ ​ផោដ្ឋព្វ​តណ្ហា​.​.​.​ ​ធម្ម​តណ្ហា​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​។​
 [​២៨៣​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ចំពោះ​រូប​តណ្ហា​ផង​ ​នឿយណាយ​ចំពោះ​សទ្ទ​តណ្ហា​ផង​ ​នឿយណាយ​ចំពោះ​គន្ធ​តណ្ហា​ផង​ ​នឿយណាយ​ចំពោះ​រស​តណ្ហា​ផង​ ​នឿយណាយ​ចំពោះ​ផោដ្ឋព្វ​តណ្ហា​ផង​ ​នឿយណាយ​ចំពោះ​ធម្ម​តណ្ហា​ផង​។​បេ​។​ ​ចប់​សូត្រ​ទី៨​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636849189188660258
ទៅកាន់ទំព័រ៖