ព្រះត្រៃបិដក ភាគ ៣២
[២៨៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បឋវីធាតុ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... អាបោធាតុ... តេជោធាតុ... វាយោធាតុ... អាកាសធាតុ... វិញ្ញាណធាតុ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ...។
[២៨៥] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះបឋវីធាតុផង នឿយណាយចំពោះអាបោធាតុផង នឿយណាយចំពោះតេជោធាតុផង នឿយណាយចំពោះវាយោធាតុផង នឿយណាយចំពោះអាកាសធាតុផង នឿយណាយចំពោះវិញ្ញាណធាតុផង។បេ។ ចប់សូត្រទី៩។
ID: 636849189445464946
ទៅកាន់ទំព័រ៖