ព្រះត្រៃបិដក ភាគ ៣២
អនុសយវគ្គ
[២៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[២៨៩] លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះថា ម្នាលរាហុល អ្នកសំគាល់ហេតុនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ ព្រះរាហុលក្រាបបង្គំទូលថា មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា
ID: 636849190227349667
ទៅកាន់ទំព័រ៖