ព្រះត្រៃបិដក ភាគ ៣២

​នុ៎ះ​របស់​អញ​ ​នុ៎ះ​ ​ជា​អញ​ ​នុ៎ះ​ ​ជា​ខ្លួន​របស់​អញ​ ​ដែរ​ឬទេ​។​ ​មិន​គួរ​នឹង​យល់ឃើញ​យ៉ាង​នុ៎ះ​ទេ​ ​ព្រះអង្គ​។​ ​ត្រចៀក​.​.​.​ ​ច្រមុះ​.​.​.​ ​អណ្តាត​.​.​.​ ​កាយ​.​.​.​ ​ចិត្ត​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​ ​របស់​អញ​ ​នុ៎ះ​ ​ជា​អញ​ ​នុ៎ះ​ ​ជា​ខ្លួន​របស់​អញ​ ​ដែរ​ឬទេ​។​ ​មិន​គួរ​នឹង​យល់ឃើញ​យ៉ាង​នុ៎ះ​ទេ​ ​ព្រះអង្គ​។​
 [​២៩០​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាល​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ក្នុង​ភ្នែក​ផង​ ​នឿយណាយ​ក្នុង​ត្រចៀក​ផង​ ​នឿយណាយ​ក្នុង​ច្រមុះ​ផង​ ​នឿយណាយ​ក្នុង​អណ្តាត​ផង​ ​នឿយណាយ​ក្នុង​កាយ​ផង​ ​នឿយណាយ​ក្នុងចិត្ត​ផង​ ​កាលបើ​នឿយណាយ​ ​ក៏​ធុញទ្រាន់​ ​ព្រោះ​ការ​ធុញទ្រាន់​ ​ទើប​ចិត្ត​រួច​ស្រឡះ​។​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ ​ញាណ​ក៏​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ទី១​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636849190526496778
ទៅកាន់ទំព័រ៖