ព្រះត្រៃបិដក ភាគ ៣២
(សូត្រទាំង១០ បណ្ឌិតគប្បីធ្វើតាមបេយ្យាលៈនុ៎ះចុះ)
[២៩១] ម្នាលរាហុល អ្នកសំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... សំឡេង... ក្លិន... រស... ផ្សព្វ... ធម្មារម្មណ៍...។
[២៩២] ចក្ខុវិញ្ញាណ... សោតវិញ្ញាណ... ឃានវិញ្ញាណ... ជិវ្ហាវិញ្ញាណ... កាយវិញ្ញាណ... មនោវិញ្ញាណ...។
[២៩៣] ចក្ខុសម្ផ័ស្ស... សោតសម្ផ័ស្ស... ឃានសម្ផ័ស្ស... ជិវ្ហាសម្ផ័ស្ស... កាយសម្ផ័ស្ស... មនោសម្ផ័ស្ស...។
[២៩៤] វេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស... វេទនាដែលកើតអំពីសោតសម្ផ័ស្ស... វេទនាដែលកើតអំពីឃានសម្ផ័ស្ស... វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស... វេទនាដែលកើតអំពីកាយសម្ផ័ស្ស... វេទនាដែលកើតអំពីមនោសម្ផ័ស្ស...។
[២៩៥] សេចក្តីសំគាល់ក្នុងរូប... សេចក្តីសំគាល់ក្នុងសំឡេង... សេចក្តីសំគាល់ក្នុងក្លិន... សេចក្តីសំគាល់ក្នុងរស... សេចក្តីសំគាល់ក្នុងផ្សព្វ... សេចក្តីសំគាល់ក្នុងធម្មារម្មណ៍...។
ID: 636849190891067630
ទៅកាន់ទំព័រ៖