ព្រះត្រៃបិដក ភាគ ៣២
[២៩៦] សេចក្តីគិតក្នុងរូប... សេចក្តីគិតក្នុងសំឡេង ... សេចក្តីគិតក្នុងក្លិន... សេចក្តីគិតក្នុងរស... សេចក្តីគិតក្នុងផ្សព្វ... សេចក្តីគិតក្នុងធម្មារម្មណ៍...។
[២៩៧] រូបតណ្ហា... សទ្ទតណ្ហា... គន្ធតណ្ហា... រសតណ្ហា... ផោដ្ឋព្វតណ្ហា... ធម្មតណ្ហា...។
[២៩៨] បឋវីធាតុ... អាបោធាតុ... តេជោធាតុ... វាយោធាតុ... អាកាសធាតុ... វិញ្ញាណធាតុ...។
[២៩៩] រូប... វេទនា... សញ្ញា... សង្ខារ... វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ម្នាលរាហុល កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១០។
ID: 636849191200065304
ទៅកាន់ទំព័រ៖