ព្រះត្រៃបិដក ភាគ ៣២
[៣០០] ព្រះសាស្តា ទ្រង់គង់នៅជិតក្រុងសាវត្ថី... គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជាមិនមានអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង។
[៣០១] ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ ឈ្មោះថា ជារូប បុគ្គលរមែងឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ... សញ្ញាណានីមួយ... សង្ខារទាំងឡាយណានីមួយ... វិញ្ញាណណានីមួយ... ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី
ID: 636849191412747468
ទៅកាន់ទំព័រ៖