ព្រះត្រៃបិដក ភាគ ៣២

​ឧត្តម​ក្តី​ ​វិញ្ញាណ​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​ជា​វិញ្ញាណ​ ​បុគ្គល​រមែង​ឃើញ​វិញ្ញាណ​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​ម្នាល​រាហុល​ ​កាល​អរិយសាវ័ក​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​បាន​ជា​មិន​មាន​អហង្ការ​ ​មមង្ការ​ ​និង​មា​នា​នុ​ស័យ​ ​ក្នុង​កាយ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង​។​ ​ចប់​សូត្រ​ទី១១​។​
 [​៣០២​]​ ​ព្រះ​សាស្តា​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះ​រាហុល​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​រាហុល​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​មានចិត្ត​ប្រាសចាក​អហង្ការ​ ​មមង្ការ​ ​និង​មានះ​ក្នុង​កាយ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង​ ​ជា​ចិត្ត​ប្រព្រឹត្ត​កន្លង​ក្នុង​ចំណែក​នៃ​មានះ​ ​ទាំង​ស្ងប់​រម្ងាប់​រួចផុត​ចាក​កិលេស​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636849191618609243
ទៅកាន់ទំព័រ៖