ព្រះត្រៃបិដក ភាគ ៣២
ឈ្មោះថា ជាវិញ្ញាណ អរិយសាវ័ក ឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ទើបបានរួចស្រឡះ ចាកកិលេស ព្រោះមិនមានសេចក្តីប្រកាន់។ ម្នាលរាហុល កាលអរិយសាវ័កដឹងយ៉ាងនេះ ឃើញយ៉ាងនេះ បានជាមានចិត្តប្រាសចាកអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តប្រព្រឹត្តកន្លងក្នុងចំណែកនៃមានះ ទាំងស្ងប់រម្ងាប់រួចផុតចាកកិលេស។។ ចប់សូត្រទី១២។
ចប់ អនុសយវគ្គ ទី២។
ឧទ្ទាននៃអនុសយវគ្គនោះ គឺ
ចក្ខុ១ រូប១ វិញ្ញាណ១ សម្ផ័ស្ស១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ត្រូវជា១០ អនុស័យ១ ចិត្តដែលប្រាសចាកអហង្ការជាដើម១ ជាវគ្គដែលព្រះមានព្រះភាគនោះ ទ្រង់ត្រាស់សំដែង។
ចប់ រាហុលសំយុត្ត ទី៦។
ID: 636849192288667568
ទៅកាន់ទំព័រ៖