ព្រះត្រៃបិដក ភាគ ៣២

​លក្ខណ​សំយុត្ត​
​អដ្ឋិ​សង្ខលិក​វគ្គ​


 [​៣០៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះ​លក្ខណៈ​មាន​អាយុ​ ​និង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​គង់នៅ​នា​ភ្នំ​គិជ្ឈកូដ​។​
 [​៣០៥​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​លក្ខណៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​លក្ខណៈ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​អ្នក​ចូរ​មក​ ​យើង​នឹង​ចូល​ទៅ​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​។​ ​ព្រះ​លក្ខណៈ​មាន​អាយុ​ ​ទទួលពាក្យ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ថា​ ​អើ​អាវុសោ​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​កាល​និមន្ត​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​ក៏​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ​ ​ក្នុង​ប្រទេស​មួយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​លក្ខណៈ​មាន​អាយុ​ ​បាន​សួរ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636849192682220078
ទៅកាន់ទំព័រ៖