ព្រះត្រៃបិដក ភាគ ៣២

​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​លោក​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ​។​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​កាល​នេះ​ ​ជា​កាលមិនគួរ​ ​ដើម្បី​សួរ​ប្រស្នា​នុ៎ះ​ទេ​ ​អ្នក​ចូរ​សួរ​ប្រស្នា​នុ៎ះ​ ​នឹង​ខ្ញុំ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ចុះ​។​
 [​៣០៦​]​ ​គ្រានោះ​ឯង​ ​ព្រះ​លក្ខណៈ​មាន​អាយុ​ ​និង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​លក្ខណៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​សួរ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ក្នុង​ទីឯណោះ​ ​មហាមោគ្គល្លាន​មាន​អាយុ​ ​កាល​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បាន​ធ្វើ​នូវ​ការ​ញញឹម​ ​ឲ្យ​ប្រាកដ​ ​ក្នុង​ប្រទេស​មួយ​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​លោក​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636849192902852697
ទៅកាន់ទំព័រ៖