ព្រះត្រៃបិដក ភាគ ៣២

 ​[​៣១០​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​មំស​បិ​ណ្ឌៈ​ ​គឺ​ដុំ​សាច់​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ពួក​ត្មាត​ ​ក្អែក​ ​រអាត​ ​ដេញ​តាម​ឆាប​ ​ចោម​ចឹក​ចោះ​ ​ភើច​ជញ្ជែង​នូវ​ដុំ​សាច់​នោះ​ ​ដុំ​សាច់​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ជា​ព្រានបក្សី​ ​(​អំពី​ដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៣​។​
 [​៣១១​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​និ​ច្ឆ​វិ​បុរស​ ​គឺ​បុរស​មិន​មាន​ស្បែក​ក្រៅ​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ពួក​ត្មាត​ ​ក្អែក​ ​រអាត​ ​ដេញ​តាម​ឆាប​ ​ចោម​ចឹក​ចោះ​ ​ភើច​ជញ្ជែង​នូវ​និ​ច្ឆ​វិ​បុរស​នោះ​ ​និ​ច្ឆ​វិ​បុរស​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ជា​អ្នកសម្លាប់​ចៀម​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៤​។​
 [​៣១២​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​អសិ​លោម​បុរស​ ​គឺ​បុរស​មាន​រោម​ដូច​ដាវ​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ដាវ​ទាំងនោះ​ ​របស់​បុរស​នោះ​ ​អណ្តែត​ធ្លា​ក់ៗ​ ​មក​ត្រូវ​កាយ​របស់​បុរស​នោះ​ឯង​ ​បុរស​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636849193733170189
ទៅកាន់ទំព័រ៖