ព្រះត្រៃបិដក ភាគ ៣២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​ជា​អ្នកសម្លាប់​ជ្រូក​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៥​។​ ​
 [​៣១៣​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​សត្តិ​លោម​បុរស​ ​គឺ​បុរស​មាន​រោម​ដូច​លំពែង​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​លំពែង​ទាំងនោះ​ ​របស់​បុរស​នោះ​ ​អណ្តែត​ធ្លា​ក់ៗ​ ​មក​ត្រូវ​កាយ​របស់​បុរស​នោះ​ឯង​ ​បុរស​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ជា​ព្រានម្រឹគ​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៦​។​
 [​៣១៤​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បាន​ឃើញ​ឧសុ​លោម​បុរស​ ​គឺ​បុរស​មាន​រោម​ដូច​ព្រួញ​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ព្រួញ​ទាំងនោះ​ ​របស់​បុរស​នោះ​ ​អណ្តែត​ធ្លា​ក់ៗ​ ​មក​ត្រូវ​កាយ​របស់​បុរស​នោះ​ឯង​ ​បុរស​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​ជា​ពេជ្ឈឃាត​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៧​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636849194024306841
ទៅកាន់ទំព័រ៖