ព្រះត្រៃបិដក ភាគ ៣២
[៣១៧] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញកុម្ភណ្ឌបុរស គឺបុរសមានអណ្ឌៈប៉ុនក្អម
(១) កំពុងអណ្តែតលើអាកាស កាលបុរសនោះដើរទៅ លុះតែលើកអណ្ឌៈទាំងនោះដាក់ត្រង់ក (លី) ទើបដើរទៅបាន កាលអង្គុយ ក៏អង្គុយសង្កត់លើអណ្ឌៈទាំងនោះឯង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវបុរសនោះ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកកាន់អំពើវៀចក្នុងស្រុក
(២) (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី១០។
ចប់ អដ្ឋិសង្ខលិកវគ្គ ទី១។
(១) ពងល្វា (២) ជាអាមាត្យអ្នកវិនិច្ឆ័យក្តីដោយទុច្ចរិត។
ID: 636849194660833248
ទៅកាន់ទំព័រ៖