ព្រះត្រៃបិដក ភាគ ៣២
បារទារិកវគ្គ
[៣១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុងមុជក្បាលចុះទៅក្នុងរណ្តៅលាមក។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ ជាអ្នកប្រព្រឹត្តបរទារិកកម្ម គឺលួចប្រពន្ធអ្នកដទៃ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី១។
(បេយ្យាលៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះ)
[៣១៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុងមុជចុះក្នុងរណ្តៅលាមក ចាប់លាមកដោយដៃទាំងសងខាងស៊ី។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ពីដើម ជាព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះនេះឯង។ ព្រាហ្មណ៍នោះ កាលក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បាននិមន្តភិក្ខុសង្ឃ ដោយភត្តាហារ
ID: 636849195385214680
ទៅកាន់ទំព័រ៖