ព្រះត្រៃបិដក ភាគ ៣២
ក៏ដាក់លាមកពេញក្នុងស្នូក រួចហើយ ប្រើគេឲ្យប្រាប់ភត្តកាល ហើយពោលដូច្នេះថា សូមលោកម្ចាស់ទាំងឡាយ និមន្តឆាន់ដរាបដល់ឆ្អែតផង សូមនិមន្តយកទៅផង។ ចប់សូត្រទី២។
[៣២០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីនិច្ឆវី គឺស្រីមិនមានស្បែកក្រៅ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវស្រីនោះ ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីប្រព្រឹត្តកន្លងចិត្តប្តី ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៣។
[៣២១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីមង្គុឡី
(១) មានក្លិនស្អុយ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវស្រីនោះ ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីមេមត់ ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៤។
(១) ស្រីមានរូបអាក្រក់ បុរសគប្បីខ្ពើម។
ID: 636849195769156641
ទៅកាន់ទំព័រ៖