ព្រះត្រៃបិដក ភាគ ៣២
ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលអាស្រ័យនៅដោយស្មៅ និងឈើ មុខជាដល់នូវសេចក្តីមិនចំរើន និងការវិនាស ដោយប្រការដូច្នេះឯង មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនឲ្យដល់នូវការមិនមាននូវអកុសលសញ្ញា ដែលកើតឡើង មិនរាបសា យ៉ាងឆាប់ទេ សមណព្រាហ្មណ៍នោះ នៅជាទុក្ខ ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីតានតឹង ប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ខាងនាយអំពីមរណៈទៅ ទុគ្គតិរមែងប្រាកដ ក៏មានឧបមេយ្យដូច្នោះឯង។
[២៦] ម្នាលភិក្ខុទាំងឡាយ នេក្ខម្មវិតក្កៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ អព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ) ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ អវិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន) ប្រកបដោយហេតុ ទើបកើតឡើង មិនមែនជាមិនមានហេតុទេ។
ID: 636849118559300489
ទៅកាន់ទំព័រ៖