ព្រះត្រៃបិដក ភាគ ៣២
[៣២២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីមានកាយឆេះរោលរាលដោយភ្លើង មានកាយសើមជោកជាំ មានកាយដេរដាសដោយរងើកភ្លើង កំពុងតែអណ្តែតទៅលើអាកាស ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ស្រីនោះ ជាអ្នកមានសេចក្តីឫស្សាគ្របសង្កត់ បានចាក់រងើកភ្លើងមួយអំបែង លើស្រី
(១) ជាមហេសីចុង។ ចប់សូត្រទី៥។
[៣២៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអសីសកពន្ធប្រេត កំពុងអណ្តែតទៅលើអាកាស ប្រេតនោះ មានភ្នែក និងមុខ នៅត្រង់ទ្រូង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវប្រេតនោះ ប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (ពីដើម) ឈ្មោះ ហារិកៈ ជាអ្នកពិឃាតចោរ ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៦។
(១) ស្រីរួមប្តី
ID: 636849196075174144
ទៅកាន់ទំព័រ៖