ព្រះត្រៃបិដក ភាគ ៣២

 ​[​៣២៤​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ភិក្ខុ​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​សង្ឃាដី​របស់​ភិក្ខុ​នោះ​ក្តី​ ​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ​បាត្រ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ​វត្ថពន្ធ​ចង្កេះ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ​រាងកាយ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ​ភិក្ខុ​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នុ៎ះ​ ​(​ពីដើម​)​ ​ជា​ភិក្ខុ​លាមក​ ​ក្នុង​សាសនា​ព្រះ​កស្សប​សម្មាសម្ពុទ្ធ​។​ ​ចប់​សូត្រ​ទី៧​។​
 [​៣២៥​]​ ​ខ្ញុំ​បានឃើញ​ភិក្ខុនី​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​សង្ឃាដី​របស់​ភិក្ខុនី​នោះ​ក្តី​ ​មាន​ភ្លើង​ឆេះ​។​បេ​។​ ​ជា​ភិក្ខុនី​លាមក​។​ ​ចប់​សូត្រ​ទី៨​។​
 [​៣២៦​]​ ​ខ្ញុំ​បានឃើញ​សិក្ខមានា​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​សង្ឃាដី​របស់​សិក្ខមានា​នោះ​ក្តី​ ​មាន​ភ្លើង​ឆេះ​។​បេ​។​ ​ជា​សិក្ខមានា​លាមក​។​ ​ចប់​សូត្រ​ទី៩​។​
 [​៣២៧​]​ ​ខ្ញុំ​បានឃើញ​សាមណេរ​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​សង្ឃាដី​របស់​សាមណេរ​នោះ​ក្តី​ ​មាន​ភ្លើង​ឆេះ​។​បេ​។​ ​ជា​សាមណេរ​លាមក​។​ ​ចប់​សូត្រ​ទី១០​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636849196364020665
ទៅកាន់ទំព័រ៖