ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៣១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចូក​នូវ​អាចម៍ដី​បន្តិច​ ​ដោយ​ចុង​ព្រះ​នខា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​អាចម៍ដី​បន្តិច​ ​ដែល​តថាគត​ចូក​ឡើង​ ​ដោយ​ចុង​ក្រចក​ ​និង​មហាប្រឹថពី​ ​តើ​បណ្តា​វត្ថុ​ទាំងពីរ​នោះ​ ​វត្ថុ​ណា​ច្រើនជាង​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាប្រឹថពី​នេះ​ ​ច្រើនក្រៃ​លែង​ ​អាចម៍ដី​បន្តិច​ ​ដែល​ព្រះអង្គ​ចូក​ឡើង​ ​ដោយ​ចុង​ព្រះ​នខា​នេះ​ ​មាន​ប្រមាណ​តិច​ពេក​ណាស់​ ​អាចម៍ដី​បន្តិច​ ​ដែល​ព្រះមានព្រះភាគ​ចូក​ឡើង​ ​ដោយ​ចុង​ព្រះ​នខា​ ​នឹង​យក​ទៅ​ប្រៀបធៀប​នឹង​មហាប្រឹថពី​ ​ក៏​មិនដល់​នូវ​កិរិយា​រាប់​ផង​ ​មិនដល់​នូវ​ការប្រៀបធៀប​ផង​ ​មិនដល់​នូវ​ភាគ​នៃ​ចំណិត​ផង​។​
 [​៣៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​មាន​ឧបមេយ្យ​ដូច​ពួក​សត្វ​ ​ដែល​ត្រឡប់​បាន​មក​កើត​ក្នុង​ពួក​មនុស្ស​ ​មាន​ប្រមាណ​តិច​ ​ដ្បិតថា​ពួក​សត្វ​ក្រៅអំពី​ពួក​សត្វ​ ​ដែល​ត្រឡប់​បាន​មក​កើតជា​មនុស្ស​នុ៎ះ​ ​មាន​ចំនួន​ច្រើនណាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី២​។​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636849197580950269
ទៅកាន់ទំព័រ៖