ព្រះត្រៃបិដក ភាគ ៣២
[៣៣៣] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី... គ្រានោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង
(១) រមែងបៀតបៀនបានដោយងាយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយ ពួកអមនុស្ស តែងបៀតបៀនភិក្ខុនោះបានដោយងាយ យ៉ាងនោះឯង។
[៣៣៤] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីតិច មានប្រុសច្រើន ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង រមែងបៀតបៀនបានដោយកម្រ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយ បានចម្រើន
(១) ពួកចោរដែលអុជប្រទីបក្នុងឆ្នាំង ហើយចូលទៅក្នុងផ្ទះ ប្រាថ្នាដើម្បីនឹងបំភ្លឺមើលទ្រព្យរបស់ (អដ្ឋកថា)។
ID: 636849197904848795
ទៅកាន់ទំព័រ៖