ព្រះត្រៃបិដក ភាគ ៣២
បានធ្វើឲ្យច្រើនហើយ ពួកអមនុស្ស បៀតបៀនភិក្ខុនោះបានដោយកម្រ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៣។
[៣៣៥] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងសាយណ្ហសម័យក្តី មួយទៀត បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា
ID: 636849198153483016
ទៅកាន់ទំព័រ៖