ព្រះត្រៃបិដក ភាគ ៣២
ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងសាយណ្ហសម័យក្តី ការចម្រើនមេត្តចិត្តនេះ ឈ្មោះថា មានផលច្រើនលើសលុបជាងទាននោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៤។
[៣៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចលំពែងមានផ្លែដ៏មុត ស្រាប់តែមានបុរសមកដល់ គិតថា អាត្មាអញ នឹងយកបាតដៃ ឬក្តាប់ដៃទះតប់ ធ្វើលំពែងដែលមានផ្លែដ៏មុតនេះឲ្យខ្មូរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច បុរសនោះ គួរដើម្បីយកបាតដៃ ឬក្តាប់ដៃទះតប់លំពែង ដែលមានផ្លែដ៏មុតឯណោះ ធ្វើឲ្យខ្មូរបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនបានទេ។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា លំពែងមានផ្លែដ៏មុតឯណោះ
ID: 636849198353204440
ទៅកាន់ទំព័រ៖