ព្រះត្រៃបិដក ភាគ ៣២

 ​[​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​នេ​ក្ខម្ម​វិតក្កៈ​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ទេ​ ​អព្យាបាទ​វិតក្កៈ​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ទេ​ ​អវិហឹសា​វិតក្កៈ​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ទេ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេ​ក្ខម្ម​សញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​ការ​ចេញ​ចាក​កាម​)​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​នេ​ក្ខម្ម​ធាតុ​ ​នេ​ក្ខម្ម​សង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​ការ​ចេញ​ចាក​កាម​)​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​នេ​ក្ខម្ម​សញ្ញា​ ​នេ​ក្ខម្ម​ច្ឆ​ន្ទៈ​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​ការ​ចេញ​ចាក​កាម​)​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​នេ​ក្ខម្ម​សង្កប្បៈ​ ​នេ​ក្ខម្ម​បរិឡាហៈ​ ​(​សេចក្តី​ក្រហល់ក្រហាយ​ ​ក្នុង​ការ​ចេញ​ចាក​កាម​)​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​នេ​ក្ខម្ម​ច្ឆ​ន្ទៈ​ ​នេ​ក្ខម្ម​បរិ​យេ​សនា​ ​(​ការស្វែងរក​នូវ​ការ​ចេញ​ចាក​កាម​)​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​នេ​ក្ខម្ម​បរិឡាហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​កាល​ស្វែង​រក​នេ​ក្ខម្ម​បរិ​យេ​សនា​ ​តែង​ប្រតិបត្តិ​ត្រូវ​ ​ដោយ​ឋាន​ទាំង៣យ៉ាង​ ​គឺ​កាយ​ ​វាចា​ ​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្យាបាទ​សញ្ញា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អព្យាបាទ​ធាតុ​។​បេ​។​ ​អព្យាបាទ​សង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ​)​.​.​.​ ​អព្យា​បាទ​ច្ឆ​ន្ទៈ​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​ការ​មិន​ព្យាបាទ​)​.​.​.​ ​អព្យាបាទ​បរិឡាហៈ​ ​(​សេចក្តី​ក្រហល់ក្រហាយ​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636849118773452738
ទៅកាន់ទំព័រ៖