ព្រះត្រៃបិដក ភាគ ៣២

​ដើរមក​ដល់​ ​គិតថា​ ​កាលបើ​ខ្មាន់ធ្នូ​ទាំង៤នាក់​នេះ​ ​ដែល​មាន​កម្លាំង​មាំមួន​ ​បាន​សិក្សា​ដោយ​ប្រពៃ​ ​មាន​សិល្បៈ​ស្ទាត់​ក្នុង​ដៃ​ ​បាន​សម្តែង​សិល្បៈ​រួចហើយ​ ​បាន​បាញ់​សរ​ទៅ​ក្នុង​ទិស​ទាំង៤​ ​មិនទាន់​ធ្លាក់​ដល់​ផែនដី​នៅឡើយ​ ​អាត្មាអញ​ ​នឹង​ចាប់នាំ​យក​សរ​ទាំងនោះ​មក​ឲ្យបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​បុរស​ដែល​មាន​សំទុះ​ ​(​នោះ​)​ ​គេ​គួរ​នឹង​និយាយ​ថា​ ​ជា​អ្នក​ប្រកបដោយ​សំទុះ​លឿន​ក្រៃលែង​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម្បីតែ​ខ្មាន់ធ្នូ​ម្នាក់​ ​ដែល​មាន​កម្លាំង​មាំមួន​ ​បាន​សិក្សា​ដោយ​ប្រពៃ​ ​មាន​សិល្បៈ​ស្ទាត់​ក្នុង​ដៃ​ ​បាន​សំដែង​សិល្បៈ​រួចហើយ​បាញ់​សរ​ទៅ​ ​មិនទាន់​ធ្លាក់​ដល់​ផែនដី​នៅឡើយ​ ​បុរស​ដែល​មាន​សំទុះ​នោះ​ ​ក៏​ចាប់នាំ​យក​ ​(​សរ​នោះ​)​ ​មក​បាន​ ​គេ​គួរ​នឹង​និយាយ​ថា​ ​ជា​អ្នក​ប្រកបដោយ​សំទុះ​លឿន​ដ៏​ក្រៃលែង​បាន​ណាស់​ទៅ​ហើយ​ ​នឹង​ចាំបាច់​ពោល​ទៅ​ថ្វី​ ​ដល់​ខ្មាន់ធ្នូ៤នាក់​ ​ដែល​មាន​កម្លាំង​មាំមួន​ ​បាន​សិក្សា​ដោយ​ប្រពៃ​ ​មាន​សិល្បៈ​ស្ទាត់​ក្នុង​ដៃ​ ​បាន​សំដែង​សិល្បៈ​រួចហើយ​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636849198777898731
ទៅកាន់ទំព័រ៖