ព្រះត្រៃបិដក ភាគ ៣២
[៣៣៩] ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យ ដែលលឿនជាងសំទុះបុរសនោះ យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យ យ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យនោះទៅទៀត យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះ យ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ យ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រ និងព្រះអាទិត្យ យ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័ស ជាងសំទុះទាំងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៦។
ID: 636849198963979374
ទៅកាន់ទំព័រ៖