ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៤៣​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវ​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​មាន​អង្កត់ឧស​ជា​ខ្នើយ​ ​គឺថា​ ​យក​អង្កត់ឧស​ ​ពក​ឈើ​គគីរ​ ​ធ្វើជា​ខ្នើយ​រង​ព្រះ​សីរ​ ​និង​ព្រះបាទ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​សេចក្តី​ព្យាយាម​ ​ក្នុង​ការ​ចូល​ទៅ​ជិត​ ​(​អាចារ្យ​)​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​ក៏​មិនបាន​នូវ​ចន្លោះ​ ​មិនបាន​នូវ​អារម្មណ៍​ ​នៃ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ជា​អនាគត​ទៅ​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ជា​សុខុមាលជាតិ​ ​មានផ្ទៃ​ព្រះហស្ត​ ​និង​ព្រះបាទ​ដ៏​ទន់​ ​ក្សត្រ​ទាំងនោះ​ ​នឹង​សម្រេច​សេយ្យា​លើ​ក្រឡាបន្ទំ​ដ៏​ទន់​ ​មាន​ខ្នើយ​ដ៏​ក្រាស់​ ​ដរាបដល់​ថ្ងៃរះ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ក៏បាន​នូវ​ចន្លោះ​ ​បាន​នូវ​អារម្មណ៍​ ​នៃ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​។​
 [​៣៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​អង្កត់ឧស​ជា​ខ្នើយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​កិ​រិយា​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្យាយាម​ ​មារ​ចិត្តបាប​ ​ក៏​មិនបាន​នូវ​ចន្លោះ​ ​មិនបាន​នូវ​អារម្មណ៍​ ​នៃ​ភិក្ខុ​ទាំងនោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ជា​អនាគត​ទៅ​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​សុខុមាលជាតិ​ ​មានផ្ទៃ​ដៃ​ ​និង​ជើង​ដ៏​ទន់​ ​ភិក្ខុ​ទាំងនោះ​ ​សម្រេច​នូវ​ការ​ដេក​លើ​ដំណេក​ដ៏​ទន់​ ​មាន​ខ្នើយ​ដ៏​ក្រាស់​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636849199753084508
ទៅកាន់ទំព័រ៖