ព្រះត្រៃបិដក ភាគ ៣២

​ដរាបដល់​ថ្ងៃរះ​ ​ឯ​មារ​ចិត្តបាប​ ​ក៏បាន​នូវ​ចន្លោះ​ ​បាន​នូវ​អារម្មណ៍​ ​នៃ​ភិក្ខុ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​មាន​អង្កត់ឧស​ជា​ខ្នើយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​កិ​រិយា​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្យាយាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៨​។​
 [​៣៤៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​បួស​ថ្មី​មួយ​រូប​ ​ចូល​ទៅ​រក​ត្រកូល​ហួស​វេលា​។​ ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​កុំ​ចូល​ទៅ​រក​ត្រកូល​ហួស​វេលា​ឡើយ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​និយាយប្រាប់​ ​ក៏​បែរជា​ពោល​យ៉ាងនេះ​ថា​ ​អម្បាលយ៉ាង​ពួក​ភិក្ខុ​ជា​ថេរៈ​ទាំងនេះ​ ​ម្តេច​គង់​សំគាល់​នូវ​ត្រកូល​ ​ថា​គួរ​ចូល​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636849199961236414
ទៅកាន់ទំព័រ៖