ព្រះត្រៃបិដក ភាគ ៣២

​ទៅ​រកបាន​ ​នឹង​បាច់​និយាយ​ថ្វី​ត្រឹម​ខ្ញុំករុណា​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​ទីឯណោះ​ ​មាន​ភិក្ខុ​បួស​ថ្មី​មួយ​រូប​ ​ចូល​ទៅ​រក​ត្រកូល​ហួស​វេលា​ ​ពួក​ភិក្ខុ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​កុំ​ចូល​ទៅ​រក​ត្រកូល​ហួស​វេលា​ឡើយ​ ​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​និយាយប្រាប់​ ​ក៏​បែរជា​និយាយ​យ៉ាងនេះ​ថា​ ​អម្បាលយ៉ាង​ពួក​ភិក្ខុ​ជា​ថេរៈ​ទាំងនេះ​ ​ម្តេច​គង់​សំគាល់​នូវ​ត្រកូល​ ​ថា​គួរ​ចូល​ទៅ​រកបាន​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ត្រឹម​ខ្ញុំករុណា​។​ ​
 [​៣៤៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​ស្រះ​ធំ​មួយ​ ​ក្នុង​ព្រៃរំលោង​ ​ដំរី​ទាំងឡាយ​ ​តែង​អាស្រ័យ​នៅនឹង​ស្រះ​ធំ​នោះ​។​ ​ដំរី​ទាំងនោះ​ ​ចុះទៅ​កាន់​ស្រះ​នោះ​ ​ដក​យក​ក្រអៅឈូក​ ​និង​មើម​ឈូក​ ​ដោយ​ប្រមោយ​ ​ហើយ​រលាស់​ឲ្យ​ស្អាត​ល្អ​ ​លាង​ឲ្យ​ជ្រះ​ភក់​ ​ហើយ​ទើប​បរិភោគ​ ​ឯស​រី​រៈ​នោះ​ ​របស់​ដំរី​ទាំងនោះ​ ​ក៏​មាន​សម្បុរ​ល្អ​ផង​ ​មាន​កម្លាំង​ផង​ ​ដំរី​ទាំងនោះ​ ​ក៏​មិនដល់​នូវ​មរណៈ​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636849200219161166
ទៅកាន់ទំព័រ៖