ព្រះត្រៃបិដក ភាគ ៣២

​ឬមិន​ដល់​នូវ​ទុក្ខ​ស្ទើរនឹង​មរណៈ​ ​ព្រោះ​អាហារ​នោះ​ជាហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​កូន​ដំរី​ក្មេង​ ​សិក្សា​តាម​ដំ​រី​ធំៗ​ទាំងនោះ​ឯង​ ​ក៏​នាំគ្នា​ចុះទៅ​កាន់​ស្រះ​នោះ​ ​ដក​យក​ក្រអៅឈូក​ ​និង​មើម​ឈូក​ ​ដោយ​ប្រមោយ​ ​មិនបាន​រលាស់​ឲ្យ​ស្អាត​ល្អ​ ​មិនបាន​លាង​នូវ​ក្រអៅ​ ​និង​មើម​ ​ដែល​មាន​ភក់​ចេញ​ ​ក៏​បរិភោគ​ទៅ​ ​សរីរៈ​នោះ​ ​របស់​កូន​ដំរី​ក្មេង​ទាំងនោះ​ ​ក៏​មិន​មាន​សម្បុរ​ល្អ​ ​មិន​មាន​កម្លាំង​ ​កូន​ដំរី​ក្មេង​ទាំងនោះ​ ​ក៏​ដល់​នូវ​មរណៈ​ ​ឬ​ដល់​នូវ​ទុក្ខ​ស្ទើរនឹង​មរណៈ​ ​ព្រោះ​អាហារ​នោះ​ជាហេតុ​។​ ​
 [​៣៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក្នុង​សាសនា​នេះ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ថេរៈ​ទាំងនោះ​ ​សម្តែង​ធម៌​ ​ក្នុង​ស្រុក​និ​គ​មនោះ​ៗ​ ​មាន​ពួក​គ្រហស្ថ​គេ​ជ្រះថ្លា​ ​ធ្វើ​នូវ​អាការ​ជ្រះថ្លា​ ​ចំពោះ​ថេរៈ​ទាំងនោះ​ ​ថេរៈ​ទាំងនោះ​ ​ក៏​មិនបាន​ជាប់​ចំពាក់​ ​មិនបាន​វង្វេង​ ​មិនបាន​ជ្រុលជ្រប់​ ​នឹង​លាភ​នោះ​ឡើយ​ ​ជា​អ្នក​ឃើញ​ទោស​ ​មាន​បញ្ញា​សម្រាប់​រើខ្លួន​ ​ទើប​បរិភោគ​ ​សរីរៈ​នោះ​ ​របស់​ថេរៈ​ទាំងនោះ​ ​ក៏​មាន​សម្បុរ​ល្អ​ផង​ ​មាន​កម្លាំង​ផង​ ​ថេរៈ​ទាំងនោះ​ ​ក៏​មិនដល់​នូវ​មរណៈ​ ​ឬមិន​ដល់​នូវ​ទុក្ខ​ស្ទើរនឹង​មរណៈ​ ​ព្រោះ​លាភ​នោះ​ជាហេតុ​ឡើយ​។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636849200449924365
ទៅកាន់ទំព័រ៖