ព្រះត្រៃបិដក ភាគ ៣២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ពួក​ភិក្ខុ​ ​ដែល​សិក្សា​តាម​ពួក​ភិក្ខុ​ជា​ថេរៈ​នោះ​ឯង​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​សម្តែង​ធម៌​ ​ក្នុង​ស្រុក​ ​ឬ​និ​គ​មនោះ​ៗ​ ​ពួក​គ្រហស្ថ​ ​ក៏​មាន​សេចក្តី​ជ្រះថ្លា​ ​ធ្វើ​អាការ​ជ្រះថ្លា​ ​ចំពោះ​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ជាប់​ចំពាក់​ ​វង្វេង​ ​ជ្រុលជ្រប់​ ​នឹង​លាភ​នោះ​ ​ជា​អ្នក​មិនឃើញ​ទោស​ ​មិន​មាន​បញ្ញា​សម្រាប់​រើខ្លួន​ ​ហើយ​បរិភោគ​ឡើយ​ ​សរីរៈ​នោះ​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ក៏​មិន​មាន​សម្បុរ​ល្អ​ផង​ ​មិន​មាន​កម្លាំង​ផង​ ​ភិក្ខុ​ទាំងនោះ​ ​តែង​ដល់​នូវ​មរណៈ​ ​ឬ​ដល់​នូវ​ទុក្ខ​ស្ទើរនឹង​មរណៈ​ ​ព្រោះ​លាភ​នោះ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​មិន​ជាប់​ចំពាក់​ ​មិន​វង្វេង​ ​មិន​ជ្រុលជ្រប់​ ​(​នឹង​លាភ​)​ ​ឡើយ​ ​ត្រូវជា​អ្នក​ឃើញ​ទោស​ ​ទាំង​មាន​បញ្ញា​ ​សម្រាប់​រើខ្លួន​ហើយ​ទើប​បរិភោគ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៩​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636849200634674932
ទៅកាន់ទំព័រ៖