ព្រះត្រៃបិដក ភាគ ៣២
ក្នុងការមិនព្យាបាទ)... អព្យាបាទបរិយេសនា (ការស្វែងរកក្នុងការមិនព្យាបាទ)។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកអព្យាបាទបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣យ៉ាង គឺកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អវិហឹសាសញ្ញា កើតឡើង ព្រោះអាស្រ័យអវិហឹសាធាតុ អវិហឹសាសង្កប្បៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាសញ្ញា អវិហឹសាឆន្ទៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាសង្កប្បៈ អវិហឹសាបរិឡាហៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាឆន្ទៈ អវិហឹសាបរិយេសនា កើតឡើង ព្រោះអាស្រ័យអវិហឹសាបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកអវិហឹសាបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣ គឺកាយ វាចា ចិត្ត។
[២៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ក្នុងព្រៃស្មៅដ៏ស្ងួត គប្បីលត់គប់ស្មៅនោះ ដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ជាឆាប់ ម្នាលភិក្ខុទាំងឡាយ ឯពួកសត្វ ដែលអាស្រ័យនៅដោយស្មៅ និងឈើ ក៏មិនដល់នូវសេចក្តី
ID: 636849119020396863
ទៅកាន់ទំព័រ៖