ព្រះត្រៃបិដក ភាគ ៣២
[៣៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក៏ក្នុងសម័យនោះឯង មានភិក្ខុមួយរូប ត្រាច់ទៅក្នុងត្រកូលហួសវេលា។ ពួកភិក្ខុ បាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកមានអាយុ កុំត្រាច់ទៅក្នុងត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏មិនត្រេកអរ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូប ត្រាច់ទៅក្នុងត្រកូលហួសវេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកមានអាយុ កុំត្រាច់ទៅក្នុងត្រកូលហួសវេលាឡើយ ដូច្នេះ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏មិនត្រេកអរ។
[៣៤៩] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានឆ្មាមួយ ឈរនៅក្បែរគំនរសម្រាម មានអាចម៍គោ ត្រង់ទី-តនៃផ្ទះ ឃ្លាំចាំមើលកូនកណ្តុរ ហើយគិតថា កូនកណ្តុរនេះ នឹងចេញទៅរក
ID: 636849200884759236
ទៅកាន់ទំព័រ៖