ព្រះត្រៃបិដក ភាគ ៣២

​ភិក្ខុ​ត្រូវអាបត្តិ​ ​ជា​គ្រឿង​សៅហ្មង​ណា​នីមួយ​ ​បាន​ចេញ​ចាក​អាបត្តិ​ ​តាម​សភាព​ដ៏​សមគួរ​ ​នេះ​ឈ្មោះថា​ ​ដល់​នូវ​ទុក្ខ​ស្ទើរនឹង​មរណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​ត្រូវជា​អ្នករក្សា​កាយ​ ​រក្សា​វាចា​ ​រក្សា​ចិត្ត​ ​តម្កល់​សតិ​ឲ្យ​មាំ​ ​សង្រួម​ឥន្ទ្រិយ​ ​សិម​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី១០​។​
 [​៣៥១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បានឮ​រឿង​នៃ​សត្វ​ចចក​ ​កាលដែល​នៅក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចចក​ចាស់​នោះ​ឯង​ ​កើត​រោ​គ​អង្គែ​រ​។​ ​ចចក​ចាស់​នោះ​ ​ប្រាថ្នា​នឹង​ដើរទៅ​ក្នុង​ទី​ណាៗ​ ​ក៏​ដើរទៅ​ក្នុង​ទី​នោះ​ៗ​បាន​ ​ប្រាថ្នា​នឹង​ឈរ​ក្នុង​ទី​ណាៗ​ ​ក៏​ឈរ​ក្នុង​ទី​នោះ​ៗ​បាន​ ​ប្រាថ្នា​នឹង​អង្គុយ​ក្នុង​ទី​ណាៗ​ ​ក៏​អង្គុយ​ក្នុង​ទី​នោះ​ៗ​បាន​ ​ប្រាថ្នា​នឹង​ដេក​ក្នុង​ទី​ណាៗ​ ​ក៏​ដេក​ក្នុង​ទី​នោះ​ៗ​បាន​។​ ​ឯ​ខ្យល់​ដ៏​ត្រជាក់​ ​ក៏​ចេះតែ​បក់​មក​ត្រូវ​ចចក​ចាស់​នោះ​។​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636849201362826580
ទៅកាន់ទំព័រ៖