ព្រះត្រៃបិដក ភាគ ៣២
[៣៥២] ម្នាលភិក្ខុទាំងឡាយ ប្រពៃណាស់ ត្រង់ដែលភិក្ខុពួកខ្លះ ក្នុងសាសនានេះ បានប្តេជ្ញាខ្លួនជាសក្យបុត្រ ហើយត្រឡប់មកទទួល នូវការបានអត្តភាពបែបនេះឯង ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១១។
[៣៥៣] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានឮរឿងនៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចចកចាស់ ចួនកាល ក៏មានកតញ្ញុកតវេទិតាធម៌ខ្លះដែរ ឯបុគ្គលពួកខ្លះ ក្នុងសាសនានេះ ដែលប្តេជ្ញាខ្លួនជាសក្យបុត្រ បែរជាមិនមានកតញ្ញុកតវេទិតាធម៌ខ្លះទៅវិញក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា
ID: 636849201647182845
ទៅកាន់ទំព័រ៖