ព្រះត្រៃបិដក ភាគ ៣២
ភិក្ខុសំយុត្ត
[៣៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លានមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងឡាយ ទទួលពាក្យព្រះមហាមោគ្គល្លាន មានអាយុថា ករុណា លោកមានអាយុ។
[៣៥៥] ព្រះមហាមោគ្គល្លានមានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំនៅក្នុងទីដ៏ស្ងាត់ សម្ងំនៅតែម្នាក់ឯង ក៏មានបរិវិតក្កៈក្នុងចិត្តកើតឡើង យ៉ាងនេះថា ពាក្យដែលគេពោលថា សភាពស្ងៀមដ៏ប្រសើរ សភាពស្ងៀមដ៏ប្រសើរ ដូច្នេះ តើសភាពស្ងៀមដ៏ប្រសើរ ដូចម្តេចទៅ។ ម្នាលអាវុសោ ខ្ញុំនោះមានសេចក្តីត្រិះរិះ
ID: 636849202247187163
ទៅកាន់ទំព័រ៖