ព្រះត្រៃបិដក ភាគ ៣២

​យ៉ាងនេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ហើយ​ ​ដល់​នូវ​ទុតិយជ្ឈាន​ ​ដែល​មាន​ក្នុង​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មាន​សភាព​នៃ​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតមក​អំពី​សមាធិ​ ​នេះ​លោក​ពោល​ថា​ ​សភាព​ស្ងៀម​ដ៏​ប្រសើរ​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នោះ​ ​ក៏​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ ​ចូលកាន់​ទុតិយជ្ឈាន​ ​ដែល​មាន​ក្នុង​ខ្លួន​ ​ជាទី​ជ្រះថ្លា​ ​មាន​សភាព​នៃ​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតមក​អំពី​សមាធិ​។​ ​ម្នាល​អាវុសោ​ ​កាល​ខ្ញុំ​នោះ​ ​កំពុង​សម្រេចសម្រាន្ត​នៅ​ ​ដោយ​វិហារធម៌​នេះ​ ​ក៏​មាន​សញ្ញា​ ​និង​មនសិ​កា​រៈ​ ​ដែល​មាន​វិតក្កៈ​ជា​អារម្មណ៍​ ​តាំង​ឡើង​ទៀត​។​ ​ម្នាល​អាវុសោ​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​ទៅ​រក​ខ្ញុំ​ ​ដោយ​ឫទ្ធិ​ ​ហើយ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ម្នាល​មោគ្គល្លាន​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​កុំ​ប្រមាទ​ ​នូវ​សភាព​ស្ងៀម​ដ៏​ប្រសើរ​ឡើយ​ ​ចូរ​តម្កល់ចិត្ត​ ​ក្នុង​សភាព​ស្ងៀម​ដ៏​ប្រសើរ​ ​ចូរ​ធ្វើ​ចិត្ត​ឲ្យ​ជា​ធម្មជាត​ខ្ពស់​ឯក​ ​ក្នុង​សភាព​ស្ងៀម​ដ៏​ប្រសើរ​ ​ចូរ​តម្កល់ចិត្ត​ស្មើ​ ​ក្នុង​សភាព​ស្ងៀម​ដ៏​ប្រសើរ​ចុះ​។​ ​ម្នាល​អាវុសោ​ ​សម័យ​ក្រោយមក​ ​ខ្ញុំ​នោះ​ ​ក៏​រម្ងាប់​វិតក្កៈ​ ​វិចារៈ​រួចហើយ​ ​ចូលកាន់​ទុតិយជ្ឈាន​ ​ដែល​មាន​ក្នុង​ខ្លួន​ ​ជាទី​ជ្រះថ្លា​ ​មាន​សភាព​នៃ​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតមក​អំពី​សមាធិ​។​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636849202460679374
ទៅកាន់ទំព័រ៖