ព្រះត្រៃបិដក ភាគ ៣២

​មិន​ចំរើន​ ​និង​ការ​វិនាស​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ណាមួយ​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើឲ្យ​ដល់​នូវ​ការ​មិន​មាន​ ​នូវ​អកុសល​សញ្ញា​ ​ដែល​កើតឡើង​ ​មិន​រាបសា​ ​យ៉ាង​ឆាប់​ ​សមណព្រាហ្មណ៍​នោះ​ ​រមែង​នៅជា​សុខ​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​តានតឹង​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងនាយ​អំពី​មរណៈ​ទៅ​ ​សុគតិ​រមែង​ប្រាកដ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​។​ ​ចប់​សូត្រ​ទី២​។​
 [​២៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​មហាប្រាសាទ​ដែល​ធ្វើ​ដោយ​ឥដ្ឋ​ ​ក្នុង​ស្រុក​របស់​ព្រះ​ញាតិ​ ​(​ទាំងពីរ​ពួក​)​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​ទិដ្ឋិ​ ​វិតក្កៈ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636849119230548883
ទៅកាន់ទំព័រ៖