ព្រះត្រៃបិដក ភាគ ៣២

​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនបាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ដោយ​ឫទ្ធិ​ទេ​ ​ចំណែក​ព្រះមានព្រះភាគ​ ​ក៏​ពុំ​បាន​មករ​ក​ខ្ញុំ​ដោយ​ឫទ្ធិ​ដែរ​ ​តែថា​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ទិព្វចក្ខុ​ ​និង​ទិព្វសោត​ធាតុ​ ​ដ៏​បរិសុទ្ធ​ ​កំណត់​ត្រឹមណា​ ​ទិព្វចក្ខុ​ ​និង​ទិព្វសោត​ធាតុ​របស់ខ្ញុំ​ ​ក៏​បរិសុទ្ធ​ ​កំណត់​ត្រឹមណោះ​ដែរ​ ​ខ្ញុំ​មាន​ទិព្វចក្ខុ​ ​និង​ទិព្វសោត​ធាតុ​ ​ដ៏​បរិសុទ្ធ​ ​កំណត់​ត្រឹមណា​ ​ទិព្វចក្ខុ​ ​និង​ទិព្វសោត​ធាតុ​ ​របស់​ព្រះមានព្រះភាគ​ ​ក៏​បរិសុទ្ធ​ ​កំណត់​ត្រឹមណោះ​ដែរ​។​ ​ចុះ​ធម្មី​កថា​ ​របស់​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​ជាមួយនឹង​ព្រះមានព្រះភាគ​ ​ដោយ​ប្រការ​ដូចម្តេច​ទៅ​។​
 [​៣៦១​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ពោល​ថា​ ​(​ភិក្ខុ​)​ ​មាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​មាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ភិក្ខុ​មាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​កាល​ខ្ញុំ​ក្រាបបង្គំទូល​សួរ​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នឹង​ខ្ញុំ​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636849203733162156
ទៅកាន់ទំព័រ៖