ព្រះត្រៃបិដក ភាគ ៣២
[៣៦៧] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះរួចហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
បុគ្គលប្រារព្ធព្យាយាមដ៏ធូរថយ មិនបានដល់ព្រះនិព្វាននេះ ដែលជាទីញុំាងសត្វ ឲ្យរួចចាកគន្ថៈ គឺកិលេសទាំងពួងទេ បុគ្គលមានកម្លាំងព្យាយាមតិច ក៏មិនបានដល់ព្រះនិព្វាននេះ ដែលជាទីញុំាងសត្វឲ្យរួចចាកគន្ថៈ គឺកិលេសទាំងពួងដែរ ឯភិក្ខុនេះ ជាភិក្ខុកម្លោះ ភិក្ខុនេះ ជាបុរសដ៏ឧត្តម ទ្រទ្រង់នូវអត្តភាពជាទីបំផុត បានឈ្នះនូវមារ ព្រមទាំងពាហនៈ។ ចប់សូត្រទី៤។
[៣៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសុជាតមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។
ID: 636849205395267223
ទៅកាន់ទំព័រ៖