ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៧១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​លកុ​ណ្ត​ក​ភទ្ទិ​យៈ​ ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​
 [​៣៧២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ ​ព្រះ​លកុ​ណ្ត​ក​ភទ្ទិ​យៈ​ ​មាន​អាយុ​ ​កំពុង​មក​អំពី​ចម្ងាយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភិក្ខុ​ដែល​កំពុង​មក​នុ៎ះ​ ​មាន​សម្បុរ​អាក្រក់​ ​លំបាក​មើល​ ​តូច​ទាប​ ​មាន​រូប​គួរឲ្យ​ភិក្ខុ​ទាំងឡាយ​មើលងាយ​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នុ៎ះ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​សមាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​មិនធ្លាប់​ចូល​ ​សមាបត្តិ​នោះ​ ​បុគ្គល​ដទៃ​មិនបាន​ដោយ​ងាយ​ឡើយ​ ​មួយទៀត​ ​ពួក​កុលបុត្ត​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​ភិក្ខុ​នោះ​ក៏បាន​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​។
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636849206028503442
ទៅកាន់ទំព័រ៖