ព្រះត្រៃបិដក ភាគ ៣២
[៣៨០] សម័យខាងក្រោយមក ទើបព្រះនន្ទមានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ មិនប្រាថ្នាក្នុងកាមទាំងឡាយ។ ចប់សូត្រទី៨។
[៣៨១] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះតិស្សៈមានអាយុ ជាបុត្តនៃព្រះបិតុច្ឆា (កូនម្តាយមីងខាងបិតា) នៃព្រះមានព្រះភាគ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ក៏កើតទុក្ខទោមនស្ស យំសម្រក់ទឹកភ្នែកបណ្តើរ។
[៣៨២] គ្រានោះឯង ព្រះមានព្រះភាគ បានត្រាស់សួរព្រះតិស្សៈមានអាយុ ដូច្នេះថា ម្នាលតិស្សៈ ហេតុអ្វីបានជាអ្នកអង្គុយក្នុងទីដ៏សមគួរ កើតទុក្ខទោមនស្ស យំសម្រក់ទឹកភ្នែកដូច្នេះ។ ព្រះតិស្សៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ដ្បិតភិក្ខុទាំងឡាយ ជុំវិញខ្ញុំព្រះអង្គ បានចាក់ដោតដោយជន្លួញ គឺសំដី។ ម្នាលតិស្សៈ តាមពិត អ្នកឯង ជាអ្នកស្តីថា
ID: 636849207399351850
ទៅកាន់ទំព័រ៖