ព្រះត្រៃបិដក ភាគ ៣២
ឲ្យគេ គួរជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ម្នាលតិស្សៈ បើអ្នកឯងជាអ្នកស្តីថាឲ្យគេ តែមិនចេះអត់ទ្រាំនឹងសំដីគេវិញ ដោយហេតុណា ហេតុនោះ មិនសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្តចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលតិស្សៈ លុះតែអ្នកឯងជាអ្នកស្តីថាឲ្យគេ តែជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ដោយហេតុណា ហេតុនោះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះ មកកាន់ផ្នួសដោយសទ្ធា។
[៣៨៣] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
ម្នាលតិស្សៈ អ្នកក្រោធថ្វី អ្នកកុំក្រោធ សេចក្តីមិនក្រោធ ជាធម៌ដ៏ប្រសើរ របស់អ្នកហើយ ម្នាលតិស្សៈ ដ្បិតថា បុគ្គល ប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីតែកំចាត់បង់នូវក្រោធ នូវសេចក្តីប្រកាន់ និងសេចក្តីរំលុបគុណគេ។ ចប់សូត្រទី៩។
ID: 636849207665587078
ទៅកាន់ទំព័រ៖