ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៨៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​បាន​នាម​ជា​ថេរៈ​ ​គង់នៅ​តែម្នាក់ឯង​ផង​ ​ពោល​សរសើរ​ចំពោះ​កិរិយា​នៅតែ​ម្នាក់ឯង​ផង​។​ ​ភិក្ខុ​នោះ​ ​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​តែម្នាក់ឯង​ ​ត្រឡប់មកវិញ​តែម្នាក់ឯង​ ​អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង​ ​អធិដ្ឋាន​ចង្ក្រម​តែម្នាក់ឯង​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​ទីឯណោះ​ ​ភិក្ខុ​មួយ​រូប​ ​បាន​នាម​ជា​ថេរៈ​ ​នៅតែ​ម្នាក់ឯង​ផង​ ​ពោល​សរសើរ​ ​ចំពោះ​កិរិយា​នៅតែ​ម្នាក់ឯង​ផង​។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636849207883099519
ទៅកាន់ទំព័រ៖