ព្រះត្រៃបិដក ភាគ ៣២
[៣៨៩] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
ជនណា អ្នកគ្របសង្កត់ធម៌ទាំងអស់ ដឹងនូវធម៌ទាំងអស់ មានប្រាជ្ញាល្អ មិនជាប់ចំពាក់ក្នុងពួកធម៌ទាំងអស់ លះបង់នូវធម៌ទាំងអស់ មានចិត្តចុះស៊ប់ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហា ទើបតថាគត ហៅជននោះថា អ្នកនៅតែម្នាក់ឯង។ ចប់សូត្រទី១០។
[៣៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកប្បិនមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។
[៣៩១] ព្រះមានព្រះភាគ បានទតឃើញព្រះមហាកប្បិនមានអាយុ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុ
ID: 636849208715817147
ទៅកាន់ទំព័រ៖