ព្រះត្រៃបិដក ភាគ ៣២

​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភិក្ខុ​នោះ​ ​កំពុង​ដើរមក​ ​មាន​សម្បុរស​ ​រាង​តូច​ស្តើង​ ​មាន​ច្រមុះកោង​ ​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឯង​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​សមាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​មិនធ្លាប់​ចូល​ ​សមាបត្តិ​នោះ​ ​បុគ្គល​ដទៃ​ ​មិនបាន​ដោយ​ងាយ​ឡើយ​ ​មួយទៀត​ ​ពួក​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​ភិក្ខុ​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​។​
 [​៣៩២​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​តទៅទៀត​ថា​
​ពួក​ជន​ណា​ ​ដែល​ចាំ​នូវ​គោត្រ​បាន​ ​បណ្តា​ពួក​ជន​នោះ​ ​ក្សត្រ​ប្រសើរ​វិសេស​ក្នុង​ពពួកសត្វ​ ​បុគ្គល​ណា​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​បុគ្គល​នោះ​ ​ប្រសើរ​វិសេស​ក្នុង​ទេវតា​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636849208982562404
ទៅកាន់ទំព័រ៖