ព្រះត្រៃបិដក ភាគ ៣២
[៤] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ ព្រោះអាស្រ័យសោតធាតុ... ព្រោះអាស្រ័យឃានធាតុ... ព្រោះអាស្រ័យជិវ្ហាធាតុ... ព្រោះអាស្រ័យកាយធាតុ... មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី២។
[៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។
ID: 636849113467909279
ទៅកាន់ទំព័រ៖