ព្រះត្រៃបិដក ភាគ ៣២

កណ្តាល​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​រមែង​ប្រាប់​ ​សំដែង​ ​ត្រដាង​ ​តំ​កល់​ទុក​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​ ​នូវ​អំពើ​ជា​កណ្តាល​ ​កំណើត​របស់​បុគ្គល​នោះ​ ​ក៏​ជា​កណ្តាល​ដែរ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សញ្ញា​ដ៏​ឧត្តម​ ​ទិដ្ឋិ​ដ៏​ឧត្តម​ ​វិតក្កៈ​ដ៏​ឧត្តម​ ​ចេតនា​ដ៏​ឧត្តម​ ​សេចក្តី​ប្រាថ្នា​ដ៏​ឧត្តម​ ​សេចក្តី​តាំងចិត្ត​ដ៏​ឧត្តម​ ​បុគ្គល​ដ៏​ឧត្តម​ ​វាចា​ដ៏​ឧត្តម​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​ដ៏​ឧត្តម​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​តែង​ប្រាប់​ ​ត្រដាង​ ​តំ​កល់​ទុក​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​ ​នូវ​អំពើ​ដ៏​ឧត្តម​ ​កំណើត​របស់​បុគ្គល​នោះ​ ​ក៏​ឧត្តម​ដែរ​។​ ​ចប់​សូត្រ​ទី៣​។​
 [​៣២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​.​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​(​១​)​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​
​(​១​)​ ​ស្មើគ្នា​ ​ប្រហែលគ្នា​ ​ប្រជុំ​គ្នា​ ​ជួបគ្នា​ ​ចូលចិត្ត​នឹងគ្នា​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636849119787850759
ទៅកាន់ទំព័រ៖